រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាបបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្តីពីការរិះរកមធ្យោបាយ សម្រាប់លទ្ធភាពនៃការបង្កើតមូលនិធិមេគង្គ ដែលរៀបចំដោយគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរងគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។