ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​សហគមន៍​

​នា​ថ្ងៃទី  ០៣-០៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម  ខូវ  មាស  អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប  និង​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ និង​លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ និង​ជា​សមាជិក​លេខាធិកា​ដ្ឋា​ន​នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ បាន​អ​ញ្ជើ​ញ​ចូលរួម​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​សហគមន៍​កំពង់​ភ្លុក កំពង់​ឃ្លាំង និង​ចុង​ឃ្នៀ​ស ដើម្បី​រៀបចំ​ផែនការ " Clean and Green " នៃ​យុទ្ធនាការ " កម្ពុជា​ស្អាត កម្ពុជា​បៃតង " របស់​ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ River Ocean Cleanup និង​អង្គការ Everwave នៃ​ប្រទេស​អាល្លឺម៉ង់​។