ឯកឧត្តម ខូវ មាស អញ្ជើញ​ចូលរួម​ពិធី " ប្រកាស​ផ្សព្វផ្សាយ​សមាសភាព និង​យន្តការ​អនុវត្ត​ចំណុះឱ្យ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​

​សៀមរាប​÷ ថ្ងៃ​ចន្ទ ៤​កើត ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស  ២៥៦៦ ត្រូវ​នឹង  ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ឯកឧត្តម  ខូវ  មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប  និង​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​

​បាន​អញ្ជើញ​ចូលរួម​ពិធី " ប្រកាស​ផ្សព្វផ្សាយ​សមាសភាព និង​យន្តការ​អនុវត្ត​ចំណុះឱ្យ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ និង​ប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការ​សកម្មភាព​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥" ។