កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​រយៈពេល ៥ ​ឆ្នាំ​

​បាត់ដំបង ៖ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ  រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​សុក្រ ៩​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​រយៈពេល ០៥​ឆ្នាំ (២០២២-២០២៦) នៅ​ខេត្តបាត់ដំបង ដែល​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន ក្រោម​អធិបតីភាព​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរខេត្ត​បាត់ដំបង​ដែល​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ផ្តោត​សំខាន់​លើ ៧​ចំណុច ដូចខាងក្រោម ៖

១-​ប្រតិបត្តិការ និង​ការថែរក្សា​តំបន់​រ៉ា​ម​សារ តំបន់ទ្រនាប់ និង​អន្តរ​តំបន់​

២-​ការអភិរក្ស និង​ការគ្រប់គ្រង​ធនធាន​ជីវចម្រុះ​

៣-​សារពើភ័ណ្ឌ​ធនធាន ការអង្កេត​តាមដាន ឃ្លាំមើល និង​ការសិក្សា​ស្រាវជ្រាវ​

៤-​កម្មវិធី​បន្សាំ និង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​

៥-​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ការអប់រំ​សហគមន៍​

៦-​ការសិក្សា និង​ការគាំទ្រ​ដល់​ការបង្កើត​ជម្រើស​មុខរបរ​

៧-​និង​សហប្រតិបត្តិការ​អន្តរជាតិ