ប្រជុំ​អន្តរក្រសួង​ដើម្បី​ចុះ​ពិនិត្យ សិក្សាការ​ប្រើប្រាស់​ដី​សាធារណៈ​របស់​រដ្ឋ​

​ថ្ងៃ​ចន្ទ ៥​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ លោក វិ​ន ប៊ុន​ពៅ និង​លោក ខូវ វេ​ង​សុង តំណាង​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទ្លេ​សាប និង​ជា​សមាជិក​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​ពិនិត្យ សិក្សាការ​ប្រើប្រាស់​ដី​សាធារណៈ​របស់​រដ្ឋ បាន​ចូលរួម​ប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​ពី​ការប្រើប្រាស់​ដី​សាធារណៈ​របស់​រដ្ឋ នៅ​ខេត្ត​កែប ខេត្តកំពត  ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​។  ក្រុមការងារ​អន្តរក្រសួង​នឹង​បន្ត​កិច្ចប្រជុំ​នៅ​ខេត្តតាកែវ និង​ខេត្ត​មណ្ឌល​គី​រី ។