កំពង់ចាម÷ ថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំការងារថ្នាក់ជាតិលើកទី២ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍ និងកម្មវិធីសម្រាប់កិច្ចប្រជុំកំពូល MRC លើកទី៤ និងសន្និសីទអន្តរជាតិ និងឯកសារទស្សនទាននៃផែនការអភិវឌ្ឍន៍ស្ថាប័នរបស់ MRC។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធការងារមេគង្គកន្លងមកពីបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួន។