នាថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវ នឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និង មន្ត្រី បច្ចេកទេស នៃអាជ្ញាធរទន្លេសាប បានបន្តការចុះសិក្សាពីប្រសិទ្ធភាពលើការអនុវត្ត និងយន្តការគន្លឹះក្នុងការកសាងផែនការគ្រប់គ្រងសហគមន៍ ប្រកបដោយនិរន្តរភាព ជាមួយស្ថាប័ន ជំនាញពាក់ព័ន្ធ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
គោលបំណងនៃការសិក្សានេះ គឺដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្ត និងយន្តការគន្លឹះក្នុងការរៀបចំកសាងផែនការគ្រប់គ្រងនៅ តាមសហគមន៍មូលដ្ឋាន និងជម្រុញដល់ការរៀបចំកសាងផែនការគ្រប់គ្រងសហគមន៍ ដើម្បីកិច្ចការពារ អភិរក្ស អភិវឌ្ឍ ធនធានធម្មជាតិនៅតាមសហគមន៍មូលដ្ឋាន ប្រកបដោយនិរន្តរភាព។