សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង ការងារ​ជាមួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​

​ខេត្តពោធិ៍​សាត់​: នា​ថ្ងៃ​អង្គា  ១៥ កើត  ខែជេស្ឋ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០២២  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ  និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង ការងារ​ជាមួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ស្រី​ចឹក ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍​សាត់​។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍   ធនធានធម្មជាតិ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​