សកម្មភាព​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​ខេត្តបាត់ដំបង

​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ១២​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​បន្ត​សិក្សា​លើ​ការអនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ  ដើម្បី​ការអភិរក្ស  និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។