ខេត្តពោធិ៍សាត់: នាថ្ងៃ ព្រហស្បតិ៍ ០៥ កើត ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តការសិក្សាសេដ្ឋកិច្ចសង្គមលើជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិបណ្តែតទឹកនៅក្នុងភូមិសាស្ត្រភូមិបណ្តែតទឹក ស្ថិតនៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ការសិក្សានេះក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនលើការប្រើប្រាស់ធនធានធម្មជាតិ រួមជាមួយបញ្ហាប្រឈមនានាក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋរស់នៅភូមិបណ្តែតទឹកបឹងទន្លេសាប ។