សកម្មភាព​សិក្សា​តាមដាន​របប​ជលសា​ស្ត្រ គុណភាព​ទឹក ព្រមទាំង​លំហូរ​ធនធាន​រ៉ែ​ខ្សាច់​នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប​

​កំពង់ធំ ៖ ថ្ងៃ​អង្គារ ១០​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២២  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​បច្ចេកទេស​កា​រិ​យា​ល័យ​ធនធាន​រ៉ែ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ នៅ​ស្ទឹងសែន  ដែលជា​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប​ក្នុង​ខេត្តកំពង់ធំ ដែលមាន​បំណង  ៖ 

-​តាមដាន​របប​ជលសា​ស្ត្រ  របប​ទឹកភ្លៀង និង​ទឹក​បឹង​ទន្លេសាប  ។ 

-​ពិនិត្យ ស្ថានភាព​ទូទៅ  លើ​ទិដ្ឋភាព នៃ​ការទាញយក​ខ្សាច់​នៅក្នុង​តំបន់​ទី​ជម្រាល​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​

-​វាយតម្លៃ​ពី​ស្ថានភាព​ប្រែប្រួល​នៃ​កំណក​ខ្សាច់ និង​ផលប៉ះពាល់​ពី​ការអភិវឌ្ឍ និង​ការប្រើប្រាស់​ខ្សាច់​ក្នុង​តំបន់​សិក្សា នៅ ស្ទឹង​បរិបូរណ៍ ស្ទឹង​ពោធិ៍សាត់ និង​ស្ទឹងសែន​។