ថ្ងៃ សុក្រ ១៣ រោច ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប និងក្រុមការងារបច្ចេកទេសបានចុះប្រមូលទិន្នន័យ ដែលមានការចូលរួមពីអាជ្ញាធរដែនដីនៅស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង លើសកម្មភាពសិក្សាស្រាវជ្រាវ និងការវិភាគលើធនធានជលផល ដែលជាផែនការសកម្មភាពមួយ សម្រាប់ឆ្នាំ ២០២២ ។