សកម្ម​ភាពចុះ​សិក្សា​លើ​ស្ថានភាព​ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មា​

​កំពង់ធំ​: ថ្ងៃ​អង្គារ ១០​រោច ដល់​ថ្ងៃ​សុក្រ ១៣​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ ២០២២ ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មា ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។  គោលបំណង​នៃ​ការសិក្សា  គឺ​ស្វែងយល់​ពី​សកម្មភាព និង​បញ្ហា​ប្រឈម​នានា​ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ព្រមទាំង​វិធានការណ៍ សមស្រប​ដើម្បី​បន្សាំ​ទៅនឹង​ការប្រែប្រួល​ទាំងនេះ​។