ថ្ងៃព្រហស្សតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ មន្ត្រីបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ អាជ្ញាធរទន្លេសាប បានបន្តសិក្សាលើការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដើម្បីការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាបនៅសហគមន៍នេសាទរុងរឿង ស្ថិតនៅឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។