សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ខេត្ត​កំពង់​ឆ្ឆាំ​ង​

​ខេត្ត​កំពង់ឆ្នាំង : នា​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ៥ រោច  ខែចេត្រ ឆ្នាំខាល  ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២១  ខែមេសា ឆ្នាំ​២០២២  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធអាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ផ្លូវ​ទូក ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​ឃុំ​ផ្លូវ​ទូក  ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។