ខេត្តបន្ទាយមាន័យ: នាថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារមន្ត្រីបច្ចេកទេស បានចុះអនុវត្តន៍សកម្មុភាព សិក្សាពីឥទ្ធិពលកំណែទម្រង់គោលនយោបាយរាជរដ្ឋាភិបាល លើការគ្រប់គ្រងធនធានធម្មជាតិ ក្នុងសហគមន៍មូលដ្ឋាន តំបន់បឹងទន្លេសាប ជាមួយស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ គោលបំណងនៃការអនុវត្តសកម្មភាពនេះ ដើម្បី ស្វែងយល់ ពីឥទ្ធិពលនៃកំណែទម្រង់លើការគ្រប់គ្រងធនធានធម្មជាតិ នៅតាមសហគមន៍មូលដ្ឋាន និងសម្របសម្រួលក្នុងការលើកកម្ពស់ ការគ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍ ធនធានធម្មជាតិ នៅតាមសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព។