សកម្មភាព​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​របាយការណ៍​ចុងក្រោយ​នៃ​ការសិក្សា​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ពី​គ្រោះទឹកជំនន់​

​រាជធានី​ភ្នំពេញ​÷ ថ្ងៃ​អង្គារ ៤​កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​របាយការណ៍​ចុងក្រោយ​នៃ​ការសិក្សា​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ពី​គ្រោះទឹកជំនន់ ដើម្បី​ដោះស្រាយ​មតិយោបល់​របស់​កម្ពុជា និង​ការវាយតម្លៃ​គុណភាព​របាយការណ៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។ គោលបំណង​នៃ​សិក្ខាសាលា​រួមមាន បង្កើន​ការយល់ដឹង​រួមគ្នា​អំពី​របាយការណ៍​សិក្សា​ប​ឋ​ម​ដែល​បានបញ្ចប់​ការសិក្សា​កាលពី​ឆ្នាំ ២០២០ ពិនិត្យ​លើ​ធាតុ​ចូល វិធីសាស្ត្រ និង​គុណភាព​នៃ​របាយការណ៍​ផ្អែកលើ​មតិយោបល់ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បានស្នើ​កែសម្រួល និង​ពិនិត្យ​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​បញ្ចប់​របាយការណ៍​។