ខេត្តកំពង់ធំ៖ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ មន្ត្រីក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចុះធ្វើការសិក្សាពីស្ថានភាពសង្គមកិច្ច និងការងារប្រកបរបររបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពង្រ ស្រុកតាំងគោក ឃុំចុងដូង ស្រុកបារាយណ៍ ឃុំព្នៅ ស្រុកសន្ទុក និងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។