រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី ៦ ស្តីពីការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រុំដែន កម្ពុជា-ថៃ ក្រោមការដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គ.ជ.ទ.ម.ក តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ MOWRAM, MAFF, MOE, MRD, MME, MPWT, NCDM, PDOWRAM, ICEM, GIZ, MRCS, TSA, CNMC និងជំនាញការជាតិ និងអន្តរជាតិ សរុបចំនួន ២៧ រូប ។
គោលបំណងនៃកិច្ចប្រជុំ គឺ ៖
១-ពិនិត្យ និងវាយតម្លៃលើការនុវត្តក្នុងជំហានទី ២ (២០២០-២០២១) ព្រមទាំងរៀបចំ ផែនការសកម្មភាពបន្ត សម្រាកជំហានទី ៣។
២-ពិភាក្សាផែនការយុទ្ធសាស្ត្រ និងផែនការមូលនិធិ សម្រាប់សកម្មភាពរួម នៃផែនការមេនៃគម្រោង។
៣-បង្ហាញពីការអនុវត្ត ការវាយតម្លៃសេដ្ឋកិច្ច នៃការរិចរិលដី ដើម្បីស្វែងរកដំណោះស្រាយសមស្រប លើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។