ខេត្តកំពង់ធំ: នាថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារមន្ត្រីបច្ចេកទេស បានបន្តអនុវត្តន៍សកម្មភាពពង្រឹងបណ្ដាញទំនាក់ទំនង ការងារជាមួយជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទបឹងប្រសាន ស្ថិតនៅក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ គោលបំណងនៃការអនុវត្តសកម្មភាពនេះ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មានពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ធនធានធម្មជាតិតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយចីរភាព និងពង្រឹងក្រុមបណ្ដាញទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានដែលកើតមានឡើងនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប។