ថ្ងៃពុធ ៧កើត ដល់ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន និងក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សា និងតាមដានរបបជលសាស្ត្រ គុណភាពទឹកបឹងទន្លេសាប និងការបញ្ចេញចោលកាកសំណល់រឹង-រាវនៅតាមភូមិបណ្តែតទឹកសំខាន់ៗ ព្រមទាំងសិក្សាលំហូរកករដីបាតស្ទឹងបរិបូណ៍ នៅតំបន់ទីជម្រាលអាងទន្លេសាប ខេត្តកំពង់ឆ្នាំង ។