ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានធ្វើកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រោមប្រធានបទស្តីអំពី "ទិវាពិភពលោកទឹក និងឧតុនិយម ២២ មីនា ២០២២ ។
ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម ម៉ៅ ហាក់ បានជម្រាបជូននូវ ៖
១. អំពីប្រធានបទទិវាពិភពលោកទឹក សម្រាប់ឆ្នាំ ២០២២ គឺ "ទឹកក្រោមដី គឺទឹកដែលមើលមិនឃើញ តែអាចមើលឃើញ" ។ ទិវាពិភពលោកទឹក គឺជាការចូលរួមជាសកលរបស់អ្នកជំនាញផ្នែកទឹក និងឧតុនិយម ដោយលើកឡើងនូវប្រធានបទសំខាន់ៗ សម្រាប់ផ្តល់ជាទស្សនៈលើបញ្ហាទឹក និងឧតុនិយមដើម្បីជាមូលដ្ឋានលើការសិក្សា ស្រាវជ្រាវ និងផ្តល់ជាអនុសាសន៍។
២. ស្ថានភាពទឹក និងឧតុនិយមនៅលើពិភពលោកនាពេលបច្ចុប្បន្ន និងបាតុភូតដែលអាចកើតឡើង។ ការកើនកំដៅភពផែនដី ដែលជាកក្តាចម្បងនៃការប្រែប្រួលអាកាសធាតុ ។
៣. ស្ថានភាពអាកាសធាតុនៅកម្ពុជាក្នុងឆ្នាំ២០២២ និងការត្រៀមខ្លួនរបស់ប្រជាកសិករ សម្រាប់ការងារបង្កបង្កើតផល និងការត្រៀមបង្ការដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ ដែលពាក់ព័ន្ធនឹងអាកាសធាតុ ។
៤-សមិ្ធផលសំខាន់ៗលេីវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
៥-ការចូលរួមអបអរសាទរ ទិវាពិភពលោកទឹក និងឧតុនិយម។