សកម្មភាព​បណ្តុះបណ្តាល​អ្នកប្រមូល​ទិន្នន័យ​លើ​ធនធាន​ជលផល​ខេត្តកំពង់ឆ្នាំង​

​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ កុម្ភ​: ឆ្នាំ ២០២២ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ធ្វើការ​ជ្រើសរើស និង​បណ្តុះបណ្តាល​អ្នកប្រមូល​ទិន្នន័យ ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី នៅ​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង  និង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​ការវិភាគ​លើ​ធនធាន​ជលផល ដែលជា​ផែនការ​សកម្មភាព​មួយ​សម្រាប់​ឆ្នាំ ២០២២ ។​