សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ​ឆ្នាំ ២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០២៥

​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ លោក ណុំ សោភា​រិ​ទ្ធិ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ​ឆ្នាំ ២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០២៥ ដែល​ឯកសារ​ទាំងពីរ​នេះ​បានទទួល​ការអនុម័ត​យល់ព្រម​ពី​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ ២០២០​។ សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ចាម ខេត្តកំពង់ចាម ក្នុង​គោលបំណង​ចម្បង​គឺ​ផ្សព្វផ្សាយ​ពី​ផ្នែក​សំខាន់ៗ និង​ពិភាក្សា​ពី​ការចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​យុទ្ធសាស្ត្រ​អាង​ទន្លេ​សម្រាប់​ការគ្រប់គ្រង​អាង​ទន្លេមេគង្គ និង​ធ្វើ​ឲ្យ​ស្ថានភាព​អាង​ជារួម​បាន​ប្រសើរឡើង​។​