ថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ណុំ សោភារិទិ្ធ អនុប្រធាននាយកដ្ឋាន និងក្រុមការងារនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះការសិក្សាស្រាវជ្រាវលើស្ថានភាព ទូទៅនៃការប្រែប្រួលបរិស្ថាន និងធនធានជលផលតំបន់បឹងទន្លេឆ្មារឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
គោលបំណងនៃការសិក្សា គឺស្វែងយល់ពីកត្តាអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗ ដែលនាំឲ្យមានការប្រែប្រួលបរិស្ថាន និងធនធានជលផលនៅតំបន់បឹងទន្លេឆ្មា ព្រមទាំងពិចារណាលើវិធានការណ៍សមស្របណាមួយ ដើម្បីបន្សាំនឹងការប្រែប្រួលបរិស្ថាននេះ ។ ក្រុមការងារបានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកនេសាទដើម្បីស្វែងយល់បន្ថែមពីរបបជលសាស្ត្រ ការនេសាទ និងកត្តានានាដែលនាំឲ្យមានការប្រែប្រួល។