សកម្មភាព​សិក្សា​ពី​ស្ថានភាព​សង្គម​ម​កិច្ច ផ្នែក​វិស័យ​អប់រំ សុខាភិបាល ការងារ មុខរបរ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​

​ថ្ងៃ​អង្គារ ១២​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​ពី​ស្ថានភាព​សង្គម​ម​កិច្ច ផ្នែក​វិស័យ​អប់រំ សុខាភិបាល ការងារ មុខរបរ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​ទិន្នន័យ ព័ត៌មាន​លើ​វិស័យ​សង្គមកិច្ច​ទៅនឹង​ការប្រើប្រាស់​ធនធានធម្មជាតិ និង​​ស្វែងយល់​ពី​ដំណើរការ​អនុវត្ត​គោលនយោបាយ​សង្គមកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​សង្គមកិច្ច​ក្នុង​តំបន់​គោលដៅ​សិក្សា​។​