សកម្មភាព សិក្សា ពី ស្ថានភាព សេដ្ឋកិច្ចសង្គម លើ ការប្រើប្រាស់ ធនធានធម្មជាតិ នៅ ភូមិ បណ្តែត ទឹក បឹង ទន្លេសាប ដំណាក់កាល ទី ២

​ថ្ងៃ​សុក្រ ៨  កើត  ខែ កត្តិក  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១២  ខែវិច្ឆិកា  ឆ្នាំ ២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អនុវត្តន៍​បញ្ចប់​សកម្ម​ភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក នៃ​ខេត្តបាត់ដំបង ។ ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក និង​និយាម​ការ​ភូមិ​បណ្តែត​ទឹក​នៅតាម​ទីតាំង​តំបន់​នីមួយៗ និង​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន​របស់​ពួកគាត់ ។​