ថ្ងៃចន្ទ ០៤ កើត ដល់ថ្ងៃ សុក្រ ០៨ កើត ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំមន្ត្រីបច្ចេកទេសនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បន្តចុះសិក្សាដែនព្រៃលិចទឹកតំបន់ ៣ និងបច្ចុប្បន្នភាពគម្របដីព្រៃលិចទឹក ព្រមទាំងការប្រើប្រាស់ដីកសិកម្ម និងជីគីមី-ថ្នាំកសិកម្ម នៅក្នុងខេត្តកំពង់ធំ ។ ការចុះសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យ និងលក្ខណៈជីវសាស្ត្រព្រៃលិចទឹក និងដែនព្រៃលិចទឹកតំបន់ ៣ ដើម្បីបច្ចុប្បន្នភាពផែនទីប្រើប្រាស់ដី និងគម្របដីលើការគ្រប់គ្រងព្រៃលិចទឹក ។