ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ លោក ណុំ សោភារិទ្ធិ អនុប្រធាននាយកដ្ឋាន និងក្រុមការងាររបស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាតំបន់អភិរក្សជលផលកំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ការសិក្សានេះ មានគោលបំណងស្វែងយល់ពីស្ថានភាព នៃតំបន់អភិរក្សជលផល ជាមួយការប្រែប្រួលនៃស្ថានភាពជលសាស្ត្រ អេកូឡូស៊ី និងជីវចម្រុះ។ ក្នុងរយៈពេលនៃការចុះសិក្សានេះ ក្រុមការងារបានចុះជួបក្រុមប្រឹក្សាឃុំ និងសហគមន៍នេសាទដើម្បីស្វែងយល់បន្ថែមលើការងារគ្រប់គ្រងធនធានធម្មជាតិជាពិសេស ធនធានជលផល ព្រមទាំងស្វែងយល់ពីផែនការ និងសកម្មភាពអភិវឌ្ឍន៍របស់ឃុំដែលផ្តោតទៅលើការងារគ្រប់គ្រងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។