ថ្ងៃអង្គារ ១៣កើត ដល់ថ្ងៃសៅរ៍ ២រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ លោក ភេម ស៊ា ទីប្រឹក្សា អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស នៃអាជ្ញាធរទន្លេសាប បន្តចុះអនុវត្តន៍សកម្មភាពការសិក្សាវាយតម្លៃផលចាប់ធនធានត្រី ក្នុងឃុំអន្សាចំបក់ ឃុំអូសន្តាន់ និងឃុំកំពង់ពោធិ៍ ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ការសិក្សាស្រាវជ្រាវនេះមានគោលបំណង ប្រមូលទិន្នន័យស្ថិតិផលនេសាទ ដើម្បីស្វែងយល់ពីនិន្នាការការប្រែប្រួលផលនេសាទ គួបផ្សំនឹងការប្រែប្រួលតម្លៃត្រី ដើម្បីធ្វើការវិភាគសេដ្ឋកិច្ចសង្គមក្នុងតំបន់នោះ ។