ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសចុះសិក្សាពីបច្ចុប្បន្នភាពធនធានជលផល និងការប្រើប្រាស់ធនធានទាំងនោះ ក្នុងវារីវប្បកម្មនៅតំបន់អាងស្ទឹង នៃបឹងទន្លេសាប ក្នុងខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។
គោលបំណងសិក្សារួមមាន ៖
១.សិក្សាធនធានជលផលលើលក្ខណៈជីវសាស្ត្រត្រី និងជីវសាស្ត្រផ្សេងទៀតក្រៅពីត្រី ព្រមទាំងសិក្សាលើផលចាប់ទៅតាមប្រភេទឧបករណ៍នេសាទ ។
២.បន្ដពិនិត្យ និងវាយតម្លៃសមាសភាពប្រភេទធនធានជលផលសម្រាប់វារីវប្បកម្ម ដូចជា សម្រាប់ ចំណីត្រី និងចំណីក្រពើ ជាដើម ។
៣.បន្ដវាយតម្លៃលើសមាសភាពប្រភេទត្រីនុយ មួយចំនួន ដែលអាចក្លាយទៅជាប្រភេទត្រីធំបាន ។
៤.បន្ដការតាមដានលើការវិវត្តសន្ទស្សន៍របស់កន្សោមពងធនធានជលផល ដើម្បីស្វែងយល់ពីការបង្កកំណើត ។
៥.បន្តសិក្សាទីជម្រកធនធានជលផល នៅក្នុងតំបន់អាងស្ទឹង នៃបឹងទន្លេសាប ទាំងនៅរដូវប្រាំង និងនៅរដូវវស្សា ព្រមទាំងរៀបចំផែនទីទីតាំងជម្រកធនធានជលផល ។
៦.ចងក្រងសៀវភៅ និងរៀបចំរបាយការណ៍បឋម នៃប្រភេទធនធានត្រី និងធនធានពាក់ព័ន្ធនៅក្នុងតំបន់អាងស្ទឹងនៃបឹងទន្លេសាប ។