កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រុមការងារមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចុះសិក្សា ស្វែងយល់ អំពីសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ។
ក្រុមការងារ បានចុះធ្វើការសិក្សាអំពីកត្តាវិជ្ជមាន និងអវិជ្ជមានរបស់សហគមន៍នេសាទ ដែលកំពុងគ្រប់គ្រង និងទាញយកផលប្រយោជន៍ធនធានធម្មជាតិពីបឹងទន្លេសាប ដែលការសិក្សានេះមានគោលបំណងចូលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរបស់សហគមន៍នេសាទទៅលើការ ប្រើប្រាស់ និងថែរក្សាការពារធនធានធម្មជាតិឲ្យមាននិរន្តរភាព ។ ក្នុងសកម្មភាពនៃការចុះសិក្សាស្វែងយល់នេះដែរ ក្រុមការងារ ក៏បានធ្វើការសិក្សាបន្ថែមទៀត អំពីផលិតផលកែច្នៃសរុប រួមទាំងផលិតផលកែច្នៃត្រូវនាំចេញទៅលក់នៅបរទេស និងផលនេសាទសរុប ដែលត្រូវយកមកកែច្នៃប្រចាំឆ្នាំ ២០១៤ ក្នុងខេត្តកំពង់ឆ្នាំង ។