ខេត្តសៀមរាប: នាថ្ងៃ ពុធ ៧ កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសក្រុមការងាររបស់នាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តអនុវត្តន៍សកម្មភាពសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធានធម្មជាតិនៅភូមិបណ្តែតទឹកបឹងទន្លេសាប ដំណាក់កាលទី២ នៅក្នុងភូមិសាស្ត្រភូមិបណ្តែតទឹក ឃុំល្វែងឬស្សី និងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ការអនុវត្តសកម្មភាពនេះ ក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាសាស្ត្រ ចំនួនផ្ទះបណ្តែតទឹក ប្រភេទលំនៅឋានភូមិបណ្តែតទឹកនិងនិយាមការភូមិបណ្តែតទឹកនៅតាមទីតាំងតំបន់នីមួយៗ និងស្វែងយល់ពីស្ថានភាពជីវភសពរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្នរបស់ពួកគាត់ ។