ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​ធ្វើការ​តាម​ដង​ទន្លេសាប និង​បឹង​ទន្លេសាប​

​ថ្ងៃ​សុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ធ្វើការ​តាម​ដង​ទន្លេសាប និង​តំបន់​បឹង​ទន្លេសាប ចាប់ពី​ចំណុច​ភូមិសាស្ត្រ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល  ឆ្ពោះទៅកាន់​បឹង​ទន្លេសាប តាម​ទីតាំង​សំខាន់ៗ​ដូចជា តំបន់​ឆ្នុកទ្រូ តំបន់​ផាត់​សណ្តាយ តំបន់​កំពង់​លួង តំបន់​កោះ​ក្អែក តំបន់​ពាក់​កន្ទេល តំបន់​កំពង់​ឃ្លាំង តំបន់​មាត់​ខ្លា និង​តំបន់​បឹង​ទន្លេ​ឆ្មារ​។ ក្នុង​ដំណើរ​បេសកកម្ម​នេះ មាន​គោលបំណង​សំខាន់ៗ​ដូចជា ៖

1-​ពិនិត្យ​លើ​ស្ថានភាព ទិដ្ឋភាព​ទូទៅ​នៅ​តំបន់​ទន្លេសាប​

2-​តាមដាន​សកម្មភាព​អាជីវកម្ម​នេសាទ​នៅ​រដូវ​បើក​នេសាទ​

3-​សិក្សា​លើ​ធនធាន​ជលផល (​ត្រី ពស់ និង​សិប្បីសត្វ​) ដែល​ទឹក​បឹង​ទន្លេសាប មាន​កម្ពស់​ទឹក ៥ ម៉ែត្រ​

4-​ការលូតលាស់​របស់​ប្រភេទ​ត្រី​ដែល​ប្រជាជន​យកទៅ​កែច្នៃ​ធ្វើ​ប្រហុក​

5-​យក​សំណាក​ទឹក និង​វាស់វែង​ជម្រៅ​ទឹក​តាម​ទីតាំង​សំខាន់ៗ​នៅ​តំបន់​បឹង​ទន្លេសាប​។​