ខេត្តកំពង់ធំ: នាថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ រួមនឹងក្រុមការងារមន្ត្រីបច្ចេកទេស បានបន្តអនុវត្តន៍សកម្មភាពពង្រឹងបណ្ដាញ ទំនាក់ទំនង ការងារជាមួយជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទព្រះគន្លង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គោលបំណងនៃការអនុវត្តសកម្មភាពនេះ ដើម្បី(I) បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មានពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ធនធានធម្មជាតិតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយចីរភាព និង(ii) បង្កើត និងពង្រឹងក្រុមបណ្ដាញទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានដែលកើតមានឡើងនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប។