សកម្មភាព​សិក្សា​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បច្ចុប្បន្នភាព​គម្រប​ដីព្រៃ​លិច​ទឹក ខេត្តកំពង់ធំ​

​ថ្ងៃ​អង្គារ ១៥​កើត ដល់​ថ្ងៃ​សៅរ៍ ០៤​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បច្ចុប្បន្នភាព​គម្រប​ដីព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​តំបន់​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ទិន្នន័យ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ , សិក្សា​ពី​ការកំណត់​តំបន់​វា​រី​រុក្ខជាតិ​កំប្លោក និង​ស្ថានភាព​បម្រែបម្រួល​នៃ​កំប្លោក​។​