ថ្ងៃចន្ទ ១៤កើត ដល់ថ្ងៃសុក្រ ៣រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ លោក ភេម ស៊ា ទីប្រឹក្សា អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសនៃអាជ្ញាធរទន្លេសាប បន្តចុះអនុវត្តន៍សកម្មភាពការសិក្សាវាយតម្លៃផលចាប់ធនធានត្រី ក្នុងឃុំអន្សាចំបក់ អូសន្តាន់ និងកំពង់ពោធិ៍ ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
-ការសិក្សាស្រាវជ្រាវនេះមានគោលបំណង
ប្រមូលទិន្នន័យស្ថិតិផលនេសាទ ដើម្បីស្វែងយល់ពីនិន្នាការការប្រែប្រួលផលនេសាទ គួបផ្សំនឹងការប្រែប្រួលតម្លៃត្រី ដើម្បីធ្វើការវិភាគសេដ្ឋកិច្ចសង្គមក្នុងតំបន់នោះ ។