សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២

​ខេត្តសៀមរាប​:  នា​ថ្ងៃ  ពុធ ១  រោច  ខែ  ភទ្របទ  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២២  ខែកញ្ញា  ឆ្នាំ​២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ឃុំ​កំពង់​ភ្លុក  ស្រុក​ប្រាសាទបាគង  ឃុំ​ដាន​រុន  និង​ឃុំ​កំពង់​ឃ្លាំង  ស្រុក​សូទ្រនិគម ខេត្តសៀមរាប  ។ ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​និង​និយាម​ការ​ភូមិ​បណ្តែត​ទឹក​នៅតាម​ទីតាំង​តំបន់​នីមួយៗ និង​ស្វែងយល់​ពី​ស្ថានភាព​ជីវ​ភ​សព​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន​របស់​ពួកគាត់ ។