សកម្មភាពសិក្សាពីបច្ចុប្បន្នភាពជីវសាស្ត្រព្រៃលិចទឹកតំបន់២ តំបន់៣ និងគម្របដីព្រៃលិចទឹក​

កំពង់ធំ​៖ ថ្ងៃអង្គារ ១ រោច ដល់​ថ្ងៃសុក្រ ៤ រោច ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ លោក វិន ប៊ុនពៅ និងក្រុមការងារ ន​នាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្តីពីបច្ចុប្បន្នភាព​ជីវសាស្ត្រព្រៃលិចទឹក​តំបន់២ តំបន់៣ និងគម្រប​ដីព្រៃលិច​ទឹកព្រមទាំងការធ្វេីកសិកម្ម ដោយប្រេីប្រាស់ជីគីមី និងថ្នាំកសិកម្ម នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
​គោលបំណងក្នុងការចុះសិក្សាស្រាវជ្រាវមានដូចខាងក្រោម ៖
-​បច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យ និងលក្ខណៈជីវសាស្ត្រ​ព្រៃលិចទឹក និងការចុះអធិការកិច្ចដែនព្រៃលិចទឹក​តំបន់៣ ដើម្បីបច្ចុប្បន្នភាព​ផែនទីប្រើប្រាស់ដី និងគម្របដី​លើការគ្រប់គ្រងព្រៃលិចទឹក​។​
-​សិក្សាលើករណីនៃការប្រើប្រាស់ធនធានព្រៃលិចទឹក និងវាលស្មៅនៅក្នុងតំបន់សិក្សា ។