កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីវេទិកាបច្ចេកទេសនៃមូលដ្ឋានសេដ្ឋកិច្ច-សង្គម​

​ខេត្តកំពង់ចាម​៖ នាថ្ងៃ ចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស ២៥៦៥ ត្រូវនឹង​ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចូលរួមពិគ្រោះយោបល់ថ្នាក់ជាតិ​ស្តីពី​វេទិកា​បច្ចេកទេសនៃមូលដ្ឋានសេដ្ឋកិច្ច​-​សង្គម ដែលមានការចូលរួមពីមន្ត្រីតំណាងពីក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​។ កិច្ចប្រជុំនេះ ដើម្បី (១) បង្ហាញពីរចនាសម្ព័ន្ធលម្អិតនៃមូលដ្ឋានទិន្នន័យមុខងារចម្បង និងចំនុចប្រទាក់ក្រឡារបស់វា និង​(២) ស្វែងរកមតិយោបល់ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធអំពីព័ត៌មានលម្អិតបច្ចេកទេសទាំងនោះ​។​