សកម្មភាពលើការពង្រឹងបណ្ដាញទំនាក់ទំនង​ការងារជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ

​ខេត្តកំពង់ឆ្នាំង​៖ នាថ្ងៃព្រហស្បតិ៍ ១១​កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារ​មន្ត្រីបច្ចេកទេសបន្តអនុវត្តសកម្មភាព​លើការពង្រឹងបណ្ដាញ ទំនាក់ទំនងការងារជាមួយ​អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ​អន្លង់អក ស្ថិតនៅឃុំ​កំពង់អុស ស្រុក​ជលគីរី ខេត្តកំពង់ឆ្នាំង​។ ការអនុវត្តសកម្មភាពនេះមានគោលបំណង  ដូចខាងក្រោម  ៖
១- បង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ជាមួយមន្ត្រី​ស្ថាប័នជំនាញពាក់ព័ន្ធ​ក្នុងការចែករំលែក​ចំណេះដឹងទិន្នន័យព័ត៌មាន​ទាំងវិជ្ជមាន និងអវិជ្ជមាន​លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន​។​
២- បង្កើត និងពង្រឹងក្រុមបណ្ដាញទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍​មូលដ្ឋានក្នុងការផ្ដល់ព័ត៌មាន​លើការគ្រប់គ្រងធនធាន ធម្មជាតិ​នៅក្នុង​តំបន់បឹងទន្លេសាប​។​