សកម្មភាពសិក្សាពីប្រសិទ្ធភាពការអនុវត្តច្បាប់និងស្វែងយល់ពីយន្តការដោះស្រាយវិវាទលើការទាញយកផលប្រយោជន៍លើការប្រើប្រាស់ធនធានធម្មជាតិ​នៅតំបន់បឹងទន្លេសាប

​ថ្ងៃ​អង្គារ ៩​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែស្រាព​ណ៌ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារ​មន្ត្រីបច្ចេកទេស​នៃអាជ្ញាធរទន្លេសាប បានបន្តសិក្សាស្វែងយល់​ពី​យន្តការលេីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ​នៅ​តំបន់បឹងទន្លេសាប នៅសហគមន៍នេសាទ សំរិទ្ធជ័យ ស្ថិតនៅ​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច និង​សហគមន៍បត់ត្រង់ ស្ថិតនៅ​ឃុំ​កោះ​ថ្កូវ ស្រុកជលគី​រី  ខេត្តកំពង់ឆ្នាំង ។​
​ការសិក្សានេះ មានគោលបំណងប្រមូល​ព័ត៌មាន និងចងក្រងជាទិន្នន័យ ដែលបានអនុវត្តជាក់ស្តែង ដោយ​ធ្វេីការវិភាគរកចំណុចខ្លាំង និង​ចំណុចខ្សោយ ដេីម្បី​ជាមូលដ្ឋានលេីការរៀបចំ​ពន្យល់ណែនាំ​ដល់សហគមន៍រួមគ្នា​អនុវត្តឲ្យកាន់តែល្អប្រសើរ ផ្អែកលេីឯកសារ​គតិយុត្តិ​ដែល មានធរមាន លេីការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ​នៅ​បឹងទន្លេសាប​ប្រកបដោយនិរន្តរភាព ។​