សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី ២

​ខេត្តបាត់ដំបង​:  នា​ថ្ងៃ​សុក្រ ១២ កើត ខែស្រាព​ណ៍  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២០ ខែសីហា  ឆ្នាំ​២០២១ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ព្រះ  ស្រុក​សង្កែ  និង​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង  ។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​ធ្វេ​ី​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ និយាម​ការ​ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​នានា​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ពួកគាត់ ។