សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២

​ខេត្តកំពង់ធំ​៖ ថ្ងៃ​អង្គារ ២ កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២១ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន  និង​សហគមន៍​នេសាទ​ក្បាល​ស្ទឹង ស្ថិតក្នុង​ភូមិសាស្ត្រ  ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង និង​សហគមន៍​នេសាទ អភិវឌ្ឍន៍​ព្រែក​កំពង់ចាម ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ដំណើរការ​នៃ​ការគ្រប់គ្រង  ការពារ  និង​ការអភិរក្ស បញ្ហា​ប្រឈម​ដែល​កំពុង​កើតមានឡើង​ក្នុង​សហគមន៍  រួមទាំង​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងការ​ការពារ អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ដែន​សហគមន៍​នេសាទ​ទាំងពីរ​ប្រកបដោយ​និរន្តរភាព​។
​ការសិក្សា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប្រឈម​មួយចំនួន ដែល​បាន និង​កំពុង​ជះឥទ្ធិពល​ដល់​ដំណើរការ​បំពេញ​តួនាទី ភារកិច្ច ការងារ​ប្រចាំថ្ងៃ​របស់​សហគមន៍​នេសាទ​ទាំងពីរ ក្នុង​កិច្ចការ​ការពារ គ្រប់គ្រង អភិរក្ស​ធនធានធម្មជាតិ ក្នុង​តំបន់ រួមមាន​៖
- បញ្ហា​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​-១៩ ជាហេតុ​នាំ​ឲ្យ​មាន​ភាព​អសកម្ម លើ​ការ​អនុត្ត​ការងារ​ប្រចាំថ្ងៃ ជាពិសេស ការ​យាមល្បាត​ក្នុង​តំបន់​អភិរក្ស​
- សហគមន៍​នេសាទ​ទាំងពីរ មិនទាន់​បានធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​គ្រប់គ្រង​សហគមន៍​ឡើងវិញ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចន្លោះប្រហោង ក្នុងការ​ដឹកនាំ គ្រប់គ្រង ការពារ និង​អភិរក្ស​
- គណកម្មការ​សហគម​ន៍ ទទួលបាន​ការបណ្ដុះបណ្ដាល​កសាង​សមត្ថភាព និង​ការគាំទ្រ បច្ចេកទេស ធនធាន​ថវិកា​នៅមានកម្រិត សម្រាប់​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​
- ការអនុវត្ត​ការងារ​ជូ​ប​ការលំបាក ដោយសារ​សមាជិក​គណ​កម្ម​ការ​សហគមន៍​ទាំងពីរ បាន​ផុត​អាណត្តិ ហើយ​ពុំទាន់​មានការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​គណ​:​កម្ម​ការ​សហគមន៍​ថ្មី  ស្របទៅតាម​អាណត្តិ  (៥​ឆ្នាំ​)  
- សមាជិក​គណកម្មការ​សហគមន៍​មាន​កង្វះខាត​លើ​តម្រូវ​ចាំបាច់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ពួកគេ​មួយចំនួន​បោះបង់​បង់​ចោល​ការងារ​ស្នូល ទៅរក​ការងារ​ផ្សេងៗ ដើម្បី​បង្កើន​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ​
-  ការទប់ស្កាត់​បទល្មើស​នេសាទ និង​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ក្នុង​ដែន​សហគមន៍​ពុំ​សូវ​មាន​ប្រសិទ្ធភាព ក៏​ព្រោះ កង្វះ​មធ្យោបាយ​ធ្វើដំណើរ (​ទូក​-​បា​ឡា​) ធនធាន​ថវិកា និង​កិច្ចសហការ​ចុះ​អន្តរាគមន៍​មិនទាន់​ពេលវេលា​៕​