រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ ប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យ តាមដានលទ្ធផលការអនុវត្តផែនការសកម្មភាពការងាក្នុងឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ប្រចាំឆ្នាំ ២០២១ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប តាមរយៈប្រព័ន្ធអនឡាញ Zoom ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តមជំនួយការ លោកទីប្រឹក្សា លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤២នាក់។ កិច្ចប្រជុំ បានពិនិត្យមើល វឌ្ឍនភាពការអនុវត្តសកម្មភាពសិក្សាស្រាវជ្រាវ ប្រចាំឆមាសទី១ ដោយពិភាក្សាគ្នាលើចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហា ប្រឈម ។ ឈរលើបទពិសោធន៍សិក្សានេះ កិច្ចប្រជុំ បានពិភាក្សាគ្នា ដោយលើកទិសដៅឆមាសទី២ គឺធ្វើការសិក្សា ស្រាវជ្រាវ បន្ត ស្របគ្នាជាមួយនឹង ការកែលំអវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជាមូលដ្ឋានលើការគ្រប់គ្រង និងអភិរក្សបឹងទន្លេសាប ក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរទន្លេសាប។