កំពង់ចាម៖ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដែលរៀបចំដោយគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីពិនិត្យលើសេចក្ដីព្រាងលើកទី២ នៃឯកសារគោលគំនិត ស្ដីពី ការរៀបចំផែនការថ្នាក់តំបន់ ត្រៀមទុកជាមុន ដើម្បីបង្កើតផែនការអាងទន្លេបន្សុំាមួយដែលនាំមកនូវសុខភាពល្អប្រសើរ និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យធនធានទឹក និងវិស័យពាក់ព័ន្ធដ៍ទៃទៀត។
គោលបំណងនៃកិច្ចប្រជុំរួមមាន ៖
- ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងលើកទី២ នៃឯកសារគោលគំនិត និងផែនការបន្សាំនៃការគ្រប់គ្រងអាងទន្លេ (Proactive Regional Plan and Adaptive Basin Plan)
- ពិនិត្យមើលយន្តការ តួនាទី និងការចូលរួមនៃដំណើរការផែនការអភិវឌ្ឍន៍អាងទន្លេថ្នាក់ជាតិ (National Basin Development Plan)
- ពិភាក្សាលើធាតុចូលទាំងឡាយរបស់ភាគីកម្ពុជា ដើម្បីដាក់ជូនទៅគណ:កម្មការទន្លេមេគង្គ (Mekong River Commission- MRC)។