ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួន​សំណេះសំណាល​ជាមួយ​មន្ត្រី​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ​

​នាព្រឹកថ្ងៃ ចន្ទ ១០ កើត ខែ ទុតិយា​ឍ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរ ទន្លេសាប បាន​ជួបប្រជុំ​សំណេះសំណាល​ការងារ​ជាមួយ​មន្ត្រី​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ ដែលមាន​ការចូលរួម​ពី ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន  និង​មន្ត្រី​ក្រោម​ឪ​វាទ​នៃ​ការិយាល័យ​ទាំង​៣ ។ កិច្ចប្រជុំ​សំណេះសំណាល់​នេះ ឯកឧត្តម បាន​ទទួលបាន​មតិយោបល់​ពី​នាយ​កដាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ធ្វើការ​ដោះស្រាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​បន្ត​។​