សកម្មភាពសិក្សា​តាមដាន​ស្តីពី​លំហូរ​ចូល​នៃ​ធនធាន​កូន​ត្រី និង​ការ​បំលាស់​ទី​ចេញ​នៃ​ធនធាន​ត្រី​

ថ្ងៃ​អង្គារ ១២​រោច ដល់ ថ្ងៃ​សុក្រ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​តាមដាន​ស្តីពី​លំហូរ​ចូល​នៃ​ធនធាន​កូន​ត្រី និង​ការ​បំលាស់​ទី​ចេញ​នៃ​ធនធាន​ត្រី​តាម​ការប្រែប្រួល​របប​ជល​សាស្ត្រ​រវាង​ទន្លេមេគង្គ និង​ទន្លេសាប​។ ការសិក្សា​នេះ​មាន​គោលបំណង​ដូចខាងក្រោម​÷
១/.​ពិនិត្យ និង​ជ្រើសរើស​ទីតាំង​សម្រាប់ធ្វើ​ការសិក្សា​តាមដាន និង​សិក្សា​ស្វែងយល់​ពី​ទិដ្ឋភាព​ជាក់ស្តែង​លើ​សកម្មភាព​នេសាទ​ក្នុង​តំបន់​សិក្សា
២/.​សិក្សា​តាមដាន​ពី​ពេលវេលា​ដែល​ចាប់​មាន​វត្ត​មានកូន​ត្រី​ហូរ​ចូលទៅ​បឹង​ទន្លេសាប
 ៣/.​សិក្សា​ផ្តោត​សំខាន់​លើ​ការលូតលាស់​ជាប្រចាំ​ខែ​របស់​កូន​ត្រី​ដែល​បាន​បំលាស់​ទី​ចូល​បឹង​ទន្លេសាប មុននឹង​វា​ធ្វើ​បំលាស់​ទី​ចេញពី​បឹង​ទន្លេសាប
 ៤/.​សិក្សា​លើ​លក្ខណៈ​ជីវសាស្ត្រ និង​វដ្ត​ជីវិត​នៃ​ប្រភេទ​ត្រី​មួយចំនួន​នៅ​បឹង​ទន្លេសាប ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​
​ជា​លទ្ធផល គឺ​ក្រុមការងារ​កំណត់​បាន​នូវ​និយាម​កា​លើ​ទីតាំង​ដែល​នឹងត្រូវ​ចុះ​សិក្សា​តាមដាន​, បាន​ប្រមូល​ព័ត៌មាន​លើ​ទិដ្ឋភាព​ទូទៅ​នៃ​សកម្មភាព​នេសាទ​ក្នុង​តំបន់​សិក្សា និង​បាន​ពិនិត្យ​លើ​សំណាក​ត្រី​ប្រមាណ ១០​ប្រភេទ ដែល​នេសាទ​បាន​ក្នុង​តំបន់​សិក្សា​។​