រាជធានីភ្នំពេញ , ថ្ងៃអង្គារ ១៣ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមជំនាញការផ្នែកបរិស្ថាន ថ្នាក់តំបន់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ស្ដីពីកម្មវិធីតាមដានការបំពុលដោយសារធាតុ ផ្លាស្ទិកក្នុងទន្លេមេគង្គ ។
គោលបំណងនៃកិច្ចប្រជុំរួមមាន៖
- បទបង្ហាញពិភាក្សា និងធាតុចូលលើទិន្នន័យបឋមនៃវិធីសាស្ត្រតាមដានការបំពុលដោយសារធាតុ ផ្លាស្ទិក (RPM)។
- ពិភាក្សា ការឯកភាពលើពេលវេលា និងការផ្ដល់ជាអនុសាសន៍ លើរបាយការណ៍បញ្ចប់សម្រាប់ថ្នាក់តំបន់ ស្តីពី ស្ថានភាព និងការបំពុលដោយសារផ្លាស្ទិកនៅតាមបណ្តាប្រទេសនៃអនុតំបន់ទន្លេមេគង្គ។