រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ស្តីពី ផែនការសកម្មភាពរបស់អាជ្ញាធរទន្លេសាប ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ជីវចម្រុះ និងការអភិវឌ្ឍបឹងទន្លេសាប ។ ក្នុងបទសម្ភាសន៍បានផ្តោតសំខាន់លើសំណួរដូចខាងក្រោម៖
១. តើសក្តានុពលនៃបឹងទន្លេសាប ដោយផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា
២. ការអភិវឌ្ឍអ្វីមួយ តែងតែមានផលប៉ះពាល់តិច ឬច្រើនដល់ការអភិវឌ្ឍ តើអាជ្ញាធរទន្លេសាបមានដំណោះស្រាយយ៉ាងណាពាក់ព័ន្ធនឹងបញ្ហានេះ?
៣. ដើម្បីធានានិរន្តភាព ការប្រើប្រាស់ជីវចម្រុះ ការអភិវឌ្ឍផ្សេងៗនៃបឹងទន្លេសាប តើអាជ្ញាធរទន្លេសាប មានផែនការអ្វីខ្លះទៅថ្ងៃខាងមុខ?។ ក្រៅពីសំណួរខាងលើ ឯកឧត្តម អនុប្រធាន និងឯកឧត្តមអគ្គលេខាធិការក៏បានបញ្ជាក់បន្ថែមនូវសមិទ្ធិផលធំៗ និងជាប្រវត្តិសាស្ត្រដែលអាជ្ញាធរទន្លេសាបសម្រេចបានមានដូចជា៖
១/ ការបោះបង្គោលចំនួន ៨០២ បង្គោល ដើម្បីកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧.៤០៦ហិកតានៅជុំវិញបឹងទន្លេសាប(អនុក្រឹត្យលេខ១៩៧)
២/ ការផលិតសៀវភៅរូបភាពត្រី (Fish Atlas Book)
៣/ ការផលិត និងចងក្រងឯកសារស្រាវជ្រាវ របាយការណ៍បច្ចេកទេស ព័ត៌មាន ទិន្នន័យ ប្រកបដោយលក្ខណៈបច្ចេកទេសជាដើម៕